សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាបង្កើតយន្តការមួយដើម្បីបន្តពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ២ ថ្ងៃ នៅទីក្រុងហ្សឺណែវ។

យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំង ២ នឹងបង្កើតយន្តការដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
នៅក្នុងកិច្ចពិភាក្សានេះ ប្រទេសចិន នឹងត្រូវបានតំណាងដោយអនុនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋលោក He Lifeng ខណដែលអ្នកតំណាងមកពីភាគីសហរដ្ឋអាមេរិកគឺលេខាធិការរតនាគារ លោក Scott Bessent និងតំណាងពាណិជ្ជកម្ម លោក Jamieson Greer ។
សេចក្តីថ្លែងការណ៍ ក៏បានកត់សម្គាល់ថា ការពិភាក្សាទាំងនេះអាចធ្វើឡើងឆ្លាស់គ្នានៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ឬប្រទេសទីបីតាមការព្រមព្រៀងរបស់ភាគី៕

ដោយ៖ ពេជ្រ