សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែបម្រើ Rodri នឹងខកខានការប្រកួតជម្រុះ World Cup របស់អេស្ប៉ាញទល់នឹងហ្សកហ្ស៊ី និងប៊ុលហ្គារី ដោយសាររបួស។
ខ្សែបម្រើរបស់ Manchester City បានត្រលប់មកវិញកាលពីខែឧសភា បន្ទាប់ពីសម្រាករយៈពេល ៨ ខែដោយសាររបួសជង្គង់ធ្ងន់ធ្ងរនោះ ត្រូវបានបង្ខំឱ្យចេញពីតង់ទី១នៃជ័យជម្នះ ១-០ Premier League កាលពីថ្ងៃអាទិត្យនៅទឹកដី Brentford ។
RFEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះធ្វើឡើងតាមរបាយការណ៍គ្រូពេទ្យដែលផ្តល់ដោយក្លឹប និងក្រុមគ្រូពេទ្យរបស់ RFEF ផងដែរ” ។
អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បាននិយាយកាលពីសប្តាហ៍មុនថា Rodri ដែលបានឈ្នះ Ballon d’Or កាលពីឆ្នាំមុនមិនអាចលេងបាន៣ប្រកួតក្នុងមួយសប្តាហ៍ ដោយសារជង្គង់របស់គាត់រើសឡើងវិញហើយយ៉ាងហោចណាស់ត្រូវការពេលមួយឆ្នាំដើម្បីជាសះស្បើយពេញលេញ។
អេស្ប៉ាញបានឈ្នះការប្រកួតជម្រុះពូល E របស់ពួកគេទាំងពីរកាលពីខែមុន នឹងធ្វើជាម្ចាស់ផ្ទះទទួលហ្សកហ្ស៊ីនៅថ្ងៃសៅរ៍ និងជួបប៊ុលហ្គារីនៅថ្ងៃទី ១៤ ខែតុលា៕
