អ្នកចាំទីក្រុមនាគខៀវបឹងកេត កយ សាលីម និង វិរៈ ដារ៉ា អ្នកចាំទីក្រុមព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាង Clean-Sheets ជាបណ្ដោះអាសន្នដដែល នៅក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី៧។
គិតត្រឹមសប្ដាហ៍ទី៧ អ្នកចាំទីក្រុមនាគខៀវបឹងកេត កយ សាលីម និង វិរៈ ដារ៉ា អ្នកចាំទីក្រុមព្រះខ័នរាជស្វាយរៀង បានរក្សា Clean-Sheets ចំនួន៤ស្មើគ្នា ខណៈអ្នកចាំទីណាហ្គា សារ៉េ លីហេង រក្សាសំណាញ់ទីចំនួន២ និងអ្នកចាំទីអង្គរថាយហ្គឺ យី ប៊ុនហេង រក្សាសំណាញ់ទីចំនួន៣៕
