សាកសពបន្ថែម ត្រូវបានរកឃើញពីក្រោមគំនរអគារសាលារៀនដែលបាក់រលំ នៅឥណ្ឌូនេស៊ី

អាជ្ញាធរជួយសង្គ្រោះ បានឱ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំសាលាមួយក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន កើនឡើងយ៉ាងតិច ៥០នាក់។

ក្រុមអ្នកជួយសង្គ្រោះ បានសម្អាតកម្ទេចកម្ទីស្ទើរតែទាំងអស់ នេះបើតាមអាជ្ញាធរជួយសង្គ្រោះ ខណៈដែលនេះជាសោកដនាកម្មដ៏សាហាវបំផុតរបស់ប្រទេសក្នុងឆ្នាំនេះ។

សាលា​រៀន​អ៊ិស្លាម Al Khoziny នៃទីប្រជុំជន Sidoarjo ក្នុង​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបានបាក់រលំ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដែលរបាយការណ៍ដំបូងបង្អស់សម្លាប់មនុស្សម្នាក់ និងរាប់សិបនាក់រងរបួស។

សេចក្តីថ្លែងការណ៍ចុងក្រោយ គឺក្រុមអ្នកជួយសង្គ្រោះ បានសម្អាតកំទេចកំទីរួចរាល់ ៨០ភាគរយ និងបានរកឃើញសាកសពមនុស្សបន្ថែម។  

លោក Budi Irawan អនុប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានបញ្ជាក់ថា មនុស្សសរុបចំនួន ៥០ នាក់ស្លាប់ ដោយមើលទៅលើសាកសពរកឃើញ ហើយក្រុមអ្នកជួយសង្គ្រោះត្រូវបានគេរំពឹងថានឹងបញ្ចប់ការស្វែងរក នៅថ្ងៃចន្ទនេះ ខណៈមនុស្ស ១៣ នាក់ នៅតែបាត់ខ្លួន៕

ដោយ៖ ពេជ្រ       

Written by 

Related posts

Leave a Comment