សោកស្ដាយ! កាន់ មូ និង គឹម សុខយុទ្ធ មិនអាចលេងឲ្យកម្ពុជាបានទៀតទេក្នុងពាន ASEAN Mitsubishi Electric Cup​ 2024

យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ខ្សែការពារ​ជាប្រធានក្រុម កាន់ មូ និង ខ្សែប្រយុទ្ធ គឹម សុខយុទ្ធ នឹងមិនមានវត្តមានឲ្យក្រុមជម្រើសជាតិកម្ពុជាទៀតទេនៅក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup​ 2024 នេះ។

ខ្សែការពារកណ្ដាល កាន់ មូ របស់ក្រុមគោព្រៃកម្ពុជា បានមានរបួសហើយឥឡូវនេះកំពុងតែពិនិត្យនិងព្យាបាលនៅសិង្ហបុរីមិនវិលត្រលប់មកកម្ពុជានោះទេ ​ស្របពេល គឹម សុខយុទ្ធ មានរបួសសរសៃពួលត្រូវសម្រាលព្យាបាលនៅក្រៅទីលានរយៈ៣សប្ដាហ៍។ ដូច្នេះមានន័យថា កីឡាករទាំង២ នឹងគ្មានវត្តមានលេងឲ្យក្រុមគោព្រៃកម្ពុជាទៀតឡើយក្នុងពាន ASEAN Mitsubishi Electric Cup​ 2024 នេះ ប៉ុន្តែខ្សែការពារ កាន់ មូ អាចវិលត្រលប់មកវិញ បើកម្ពុជា ឡើងទៅវគ្គបន្ត៕

Written by 

Related posts

Leave a Comment