លោក Koji ឆ្លើយតបបែបនេះ  ពេលអ្នកសារព័ត៌មានសួរថា​តើកម្ពុជាអាចនឹងឆ្ល​ង​ផុតវគ្គចែកពូល​ដែរឬទេ ​

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាត្រូវបានអ្នកសារព័ត៌មានសួរ ក្នុងអំឡុងពេលហ្វឹកហាត់ ថា៖ តើលោករំពឹងថាកម្ពុជាអាចនឹង​ឆ្លងផុតវគ្គចែកពូល ឬ Semi-Final ដែរឬទេ ដោយសារនៅក្នុងពូល A កម្ពុជា ត្រូវប៉ះថៃ និងម៉ាឡេស៊ី ដែលជាក្រុមខ្លាំង​។

ជុំវិញសំណួរនេះលោក Koji Gyotoku បានឆ្លើយតបថា៖ អត់ដឹងទេ! ទោះបីជាយើងរំពឹងក៏វាពិបាក និងមានអ្វីដែលកើតទ្បើងដូចអ្វីដែលយើងរំពឹង។ ពួកយើងនឹងខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យឆ្លងផុតវគ្គចែកពូល និងទៅវគ្គបន្ទាប់ទៀតបាន។

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួ​ល​ស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:៤៥ នាទីល្ងាច សម្រាប់ជំនួបបើកឆាកពូល A​ ៕

Written by 

Related posts

Leave a Comment