កម្លាំងជំនាញបង្ក្រាបទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមអនទ្បាញ ដោយឃាត់ខ្លួនជនបរទេសចំនួន ២៤ នាក់

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។

សមត្ថកិច្ចជំនាញ ក៏បានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០៣នាក់) លើ ០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ដែលបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។

ជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនីតិវិធីសាកសួរ ដើម្បីឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោងដើម្បីនាំយកមកអនុវត្តតាមច្បាប់៕

Written by 

Related posts

Leave a Comment