​FFC ដាក់ការស៊ើបអង្កេតលើកីឡាករក្រុមជម្រើសជាតិកម្ពុជា ជុំវិញលទ្ធផលមិនប្រក្រតី

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនប្រកួតពាន AFF ដែលនៅដល់២ទៀត​ និងរឿងមិនប្រក្រតីមួយចំនួនក្នុងក្រុមជម្រើសជាតិ ។

​ក្នុងពិធិជួបសំណះសំណាលប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានលើកឡើងជុំវិញរឿងមិនប្រក្រតីក្នុងការប្រកួត២ប្រកួតកន្លងទៅ ហើយ​ FFC បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតអំពីបញ្ហានេះរួចហើយ អំពីការប្រកួតទល់នឹងសិង្ហបុរី ស្របពេលដែលគ្រូបង្វឹកក្រុមជម្រើសជាតិលោក ​Koji Gyotoku ស្នើបានសុំធ្វើការហ្វឹកហាត់ដោយបិទ្វារមិនឲ្យមានអ្នកសារព័ត៌មានចូលថតរូបថែមទៀតផង។

យ៉ាងណាក៏ដោយប្រភពផ្ទៃក្នុងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា FFC បានដាក់ការស៊ើបអង្កេតលើកីឡាករមួយចំនួនពាក់ព័ន្ធនឹងបញ្ហាលទ្ធផលមិនប្រក្រតី ប៉ុន្តែយ៉ាងណាក៏ដោយក៏មិនបានបញ្ជាក់ថាកីឡាកររូបណាដែលត្រូវមានការស៊ើបអង្កេតពី FFC ឡើយ។

យ៉ាងណាក៏ដោយការហ្វឹកហាត់បន្តហ្វឹកហាត់ជាធម្មតានៅថ្ងៃសៅរ៍និងអាទិត្យ ខណៈនៅថ្ងៃចន្ទ នឹងអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលថតរូបនិងធ្វើការសម្ភាសន៍​ជាធម្មតា៕

Written by 

Related posts

Leave a Comment