ព្រះ​ខ័នរាជ​ស្វាយរៀង ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​ គិត​ត្រឹម​សប្តាហ៍​ទី​៣

ក្លិបបាល់ទាត់ព្រះ​ខ័នរាជ​ស្វាយរៀង បន្តឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា រដូវកាលថ្មីឆ្នាំ២០២៥-២០២៦ គិត​ត្រឹម​សប្តាហ៍​ទី​៣ ក្រោយយកឈ្នះលើក្រុមភ្ញៀវនាគខៀវបឹងកេត ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេ​ជោ​ កាល​ពីយប់មិញ។

ឆ្លងកាត់៣ប្រកួតកន្លងមក ​ព្រះ​ខ័នរាជ​ស្វាយរៀង ឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុពេញ ដោយឈ្នះណាហ្គា ៣-0 ឈ្នះ អង្គរថាយហ្គឺរ ៣-០ និងចុងក្រោយឈ្នះ បឹងកេត ៣-០ ដូចគ្នា៕

Written by 

Related posts

Leave a Comment