​ខ្សែភាពយន្ត Godzilla ឆ្នាំ ១៩៥៤ ៖ សមិទ្ធផលដែលជះឥទ្ធិពលគ្រប់ជំនាន់

រាជធានីភ្នំពេញ៖ ខ្សែភាពយន្ត Godzilla ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ ១៩៥៤ គឺជាសមិទ្ធផលដែលណែនាំទស្សនិកជនមកស្គាល់នូវប្រភេទ សត្វចម្លែកដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រភាពយន្ត ថែមទាំងជាខ្សែភាពយន្តដែលផ្តល់អត្ថាធិប្បាយទៅលើឥទ្ធិពលបផ្លិចបំផ្លាញនៃ សង្គ្រាមនុយក្លេអ៊ែរ។ ខ្សែភាពយន្តនេះដឹកនាំដោយលោក Ishirō Honda ដែលស្ថិតនៅប្រទេសជប៉ុនក្រោយព្រឹត្តិការណ៍ សង្គ្រាមលោកលើកទី ២។ សាច់រឿងភាពយន្តនេះនិយាយអំពីវត្តមាន Godzilla សត្វចម្លែកយក្សដែលងើបឡើងពីក្រោមបាត សមុទ្រក្រោយពីមនុស្សបានបត្តការពិសោធន៍គ្រាប់បែកបរមាណូនៅមហាសមុទ្រប៉ាស៊ីហ្វិក។

ភាពយន្ត Godzilla ត្រូវបានគេកោតសរសើរទៅលើភាពច្នៃប្រឌិតនៃការប្រើប្រាស់ Special Effect។ ស្នាដៃដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើងដោយលោក Eiji Tsuburaya ដែលលោកចេះលាយផ្សំរវាងការប្រើប្រាស់ឈុតឆាក Miniature Sets ជាមួយនឹង Sutmation ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ក្នុងសាច់រឿងមានភាពរស់រវើក និងទាក់ទាញទស្សនិកជន។ សកម្មភាព Godzilla វាយលុកក្នុងទីក្រុងតូក្យូ ត្រូវបានធ្វើឡើងក្នុងលក្ខណៈដែលបង្ហាញអំពីភាពព្រឺព្រួចនៃសត្វចម្លែកដ៏   មហិមាមួយនេះ ក៏ដូចជាបង្ហាញភាពងាយរងគ្រោះនៃជីវិតមនុស្ស។ ឈុតឆាកមហន្តរាយនៃទីក្រុងតូក្យូត្រូវបានបង្កើតឡើងដោយ ផ្តល់ទស្សនិកជននូវអារម្មណ៍ភ័យខ្លាច ខ្វល់ខ្វាយអំពីតួអង្គនិងទីក្រុងដែលពួកគេស្រលាញ់។ លើសពីនេះ ការរចនាភ្លេងដោយ លោក Akira Ifukube បានបង្កើនមនោសញ្ចេតនាក្នុងភាពយន្ត និងបង្ហាញពីភាពចលាចលនៃទិដ្ឋភាពមហន្តរាយអំឡុង ពេលវាយលុករបស់ Godzilla។

បន្ថែមពីនេះ ភាពយន្ត Godzilla បានជះឥទ្ធិពលខ្លាំងទៅលើវប្បធម៌ក្នុងវិស័យភាពយន្តដោយផលិតករជាច្រើនបានបន្តបង្កើត ភាពយន្តនេះ ផលិតសាច់រឿងនេះឡើងវិញ និងមានសាច់រឿងជាច្រើនដែលពឹងផ្អែកលើសត្វចម្លែក Godzilla។ ភាពយន្តនេះ បានផ្តល់ជាមូលដ្ឋាន គ្រឹះ សម្រាប់ភាពយន្ត ប្រភេទសត្វចម្លែក (kaiju) ហើយ បាន ជះឥទ្ធិពល ដល់ អ្នក ផលិត ភាពយន្ត ជុំវិញ ពិភពលោក។ មរតកខ្សែភាពយន្តនេះសរបញ្ចាក់ពីភាពទាន់សម័យជាពិសេសទៅលើការពិភាក្សាអំពីគ្រោះមហន្តរាយបរិស្ថាន និងបញ្ហាដែលបង្កឡើងដោយការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ។

អ្វីដែលកាន់តែពិសេស ភាពយន្ត Godzilla នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងកម្មវិធីមហោស្រពភាពយន្តជប៉ុន ២០២៤។ ទស្សនិកជននឹងអាចមកធ្វើការទស្សនាដើម្បីស្វែងយល់ពីស្នាដៃបដិវត្តន៍ក្នុងវិស័យភាពយន្តមួយនេះ។

កុំភ្លេចចូលរួមកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ ដើម្បីទទួលបាននូវបទពិសោធន៍ និងទស្សនា ខ្សែភាពយន្តប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍ រួមមានខ្សែភាពយន្ត Godzilla Minus One ជាខ្សែភាពយន្តដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ នឹងប្រព្រឹត្តិឡើងជារៀងរាល់ចុង សប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤។

Written by 

Related posts

Leave a Comment