​​ទីបំផុត រកឃើញម្ចាស់ពាន Ballon d’Or 2025 ​ហើយ

កីឡាករសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹប Paris St-Germain បានឈ្នះ Ballon d’Or 2025 ខណៈ Yamal របស់ Barcelona បានលេខ២ នឹង Vitinha ឈរលេខ៣ ។

មុនឈានដល់ការឈ្នះពាននេះ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Dembele បង្ហាញទម្រង់លេងយ៉ាងល្អជាមួយការស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ដងក្នុង ៥៣ប្រកួត សម្រាប់ក្លឹបជើងឯក UCL 2024-25 កាលពីរដូវកាលមុន ជាមួយការរួមចំណែកជួយក្រុម PSG ឈ្នះពានរង្វាន់ French Cup ផងដែរ។

​ហើយគិតមកដល់ពេលនេះ Dembele បានក្លាយជាកីឡាករបារាំងទី៦ ដែលបានឈ្នះពាន Ballon d’Or ក្នុងនោះមានលោក Michel Platini ឈ្នពាននេះ ៣លើកច្រើនជាងគេ បន្ទាប់អតីតរាមច្បង Raymond Kopa, Zinedine Zidane, Jean-Pierre និង Karim Benzema ដែលឈ្នបានកាលឆ្នាំ២០២២ ៕

Written by 

Related posts

Leave a Comment