ត្រាំ និយាយត្រង់ៗថា អាមេរិក កំពុងរកលុយពីជម្លោះអ៊ុយក្រែន

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងទទួលបានផលចំណេញពីជម្លោះអ៊ុយក្រែន ដែលផ្ទុយពីផែនការរបស់រដ្ឋបាលលោក បៃដិន ជុំវិញជំនួយយោធាដោយគ្មានលក្ខខណ្ឌផ្តល់ដល់ទីក្រុងគៀវ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃសុក្រ លោក ត្រាំ បានសរសើរកិច្ចព្រមព្រៀងដែលលោកចុះហត្ថលេខាកាលពីខែកក្កដា ក្រោមការដែលសហរដ្ឋអាមេរិក លក់អាវុធទៅឱ្យសមាជិកណាតូ សម្រាប់បញ្ជូនបន្តទៅអ៊ុយក្រែន។

លោក ត្រាំ ក៏បានលើកឡើងថា យើងមិនចំណាយលើសង្រ្គាមទៀតទេ។ អ្នកដឹងទេ យើងកំពុងប្រមូលធនធានដែលរដ្ឋបាលមុនបំផ្លាញវា រហូតដល់ ៣៥០ ពាន់លានដុល្លារ ដែលវាពិតជាមិនគួរឱ្យជឿ។

លោកប្រធានាធិបតី បានបន្ថែមថា តាមពិតទៅ ខ្ញុំមិនចង់ប្រមូលលុយពីសង្រ្គាមនោះទេ ប៉ុន្តែយើង បង្ខំចិត្តធ្វើវា យើងត្រូវដោះដូរគ្នារវាងអាវុធ និងថវិកា។

គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ចប់ផែនការជំនួយយោធាឥតលក្ខខណ្ឌជាមួយអ៊ុយក្រែន ដែលអនុម័តឱ្យដោយរដ្ឋបាលលោក ចូ បៃដិន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment