ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងត្រូវប៉ះក្រុមជប៉ុន ក្នុងជំនួបបើកឆាកពូល C វគ្គជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers វេលាម៉ោង៧៖០០នាទីយប់នេះនៅប្រទេសតាជីគីស្ថាន។
ចំណែកការប្រកួតបន្ទាប់កម្ពុជា ប៉ះម្ចាស់ផ្ទះតាជីគីស្ថាន ថ្ងៃទី២២ និងចុងក្រោយប៉ះម៉ាកាវ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥៕
