Mourinho ត្រលប់ទៅដឹកនាំ Benfica វិញ ក្រោយចាកចេញអស់រយៈពេល២៥ឆ្នាំ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោក Jose Mourinho បានវិលត្រឡប់មកកាន់ការងារគ្រូបង្វឹកក្លឹប Benfica ក្រោយពេលចាកចេញអស់រយៈពេល ២៥ឆ្នាំ​។

Benfica បានប្រកាស​កាលពីម្សិលមិញ តាមរយៈបណ្តាញសង្គមផ្លូវការរបស់​ក្លិបថា “យើងបានចុះកិច្ចសន្យាជាមួយអ្នកចាត់ការ Jose Mourinho រហូតដល់ចុងបញ្ចប់នៃរដូវកាល 2026-2027” ។

ទោះជាយ៉ាងណា Benfica ក៏ជាក្លឹបទី៣ នៃប្រទេសព័រទុយហ្គាល់ដែលលោកធ្វើការ មុនពេលទៅដឹកនាំ Uniao de Leiria និង FC Porto ផងនោះ។

ការវិលមកកាន់តួនាទីបង្វឹក Benfica ជាលើកទី២ នេះដែរ ស្របពេលក្លឹបស្ថិតនៅទីក្រុង Lisbon មួយនេះសំបូរទៅដោយកីឡាករល្អៗ ប្រសិនបើ Mourinho ដឹកនាំមិនឈ្នះពាន នោះនឹងប្រឈមនឹងការបណ្តេញចេញ៕

Written by 

Related posts

Leave a Comment