ខ្សែប្រយុទ្ធ Marcus Rashford បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយ Barcelona ការប្រកួតក្នុងពាន Champions League ដោយជួយឲ្យក្រុមអ្នកមានបុណ្យ យកឈ្នះលើក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីយប់មិញ។
២គ្រាប់របស់ក្រុមអ្នកមានបុណ្យ Barcelona យប់មិញ រកបានដោយកីឡាករ Marcus Rashford ទាំង ២ គ្រាប់ នៅនាទីទី ៥៨ និង ៦៧។ ២ គ្រាប់នេះ គឺជាគ្រាប់បាល់ផ្លូវការលើកដំបូងសម្រាប់ Rashford ក្នុងការមកចូលរួមជាមួយ Barcelona នៅរដូវកាលនេះ៕
