កីឡាករ ទឹម វង្សរ៉ាវុធ និង ខេម សុងហៃ ជាតំណាងកីឡាករជម្រើសជាតិពីកម្ពុជា នឹងត្រូវចូលរួមប្រកួតវគ្គជម្រុះក្នុងតំបន់ លើវិញ្ញាសាប្រភេទដៃហ្គេម (Console) ក្នុងពានរង្វាន់ FIFAe World Cup 2025 – Regional Online Qualifiers (Console) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុននេះ។
សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងសកម្មភាពនៃការប្រកួតទាំងស្រុង នឹងត្រូវបានផ្សព្វផ្សាយនៅលើផេកផ្លូវការ E-Cambodian Premier League។ សូមបងប្អូនរងចាំទស្សនា និងលើកទឹកចិត្តជូនកីឡាកររបស់យើងទាំងអស់គ្នា។
