ផ្លូវការ! អេស្ប៉ាញ ឡើងឈរលេខ១ ក្នុងតារាង FIFA World Ranking  

ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានឡើងទៅឈរទីកំពូលតារាងចំណាត់ថ្នាក់ពិភពលោកវិញ របស់ FIFA គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយបានទម្លាក់ម្ចាស់ជើងឯក World Cup 2022 គឺពពកសអាហ្សង់ទីន ធ្លាក់មកលេខ៣។

ទន្ទឺមគ្នានោះដែរ មាន់គកបារាំងបានឡើងឈរលេខ២ ដែលជាអតីតទីតាំងរបស់អេស្ប៉ាញ ក្នុងនាមជាក្រុមរងជើងឯក World Cup 2022 នៅប្រទេសកាតា និងកំពុងធ្វើបានល្អផងដែរ នៃវគ្គជម្រុះប្រជែងកៅអីទៅ World Cup 2026។

 គួរបញ្ជាក់ផងថា FIFA នឹងធ្វើបច្ចុប្បន្នភាពជាថ្មីទៀត នៅរយៈពេល ៣៥ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment