ខ្សែប្រយុទ្ធ Lamine Yamal របស់ក្លឹប FC Barcelona ត្រូវបានប្រកាសថា នឹងខកខានជួយក្រុមលេងទល់នឹងក្រុម Newcastle United នៅយប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងក្របខ័ណ្ឌលីគ UEFA Champions League ជាមួយនឹងបញ្ហារបួសក្រលៀន ។
Yamal បានរងរបួសនេះនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសអេស្ប៉ាញ ហើយក៏ត្រូវបានអ្នកចាត់ការក្រុម Barca លោក Hansi Flick បានបង្ហាញការមិនពេញចិត្តចំពោះក្រុមការងារជម្រើសជាតិអេស្ប៉ាញផងដែរ ដែលមិនមានការយកចិត្តទុកដាក់លើកីឡាករវ័យ ១៨ឆ្នាំរូបនេះ ជាមួយការខកខានលេងក្នុងលីគ LaLiga ទល់នឹងក្រុម Valencia ផងដែរ ៕
