ណេតាន់យ៉ាហ៊ូ ស្រងាកចិត្តក្រោយណាតូ ប្រកាសលុបចោលកិច្ចព្រមព្រៀងអាវុធ ខណៈកំពុងសម្រុកលើហ្គាហ្សា

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃអង្គារថា ប្រទេសអេស្ប៉ាញ បានលុបចោលកិច្ចសន្យាការពារជាតិជិត ១ ពាន់លានអឺរ៉ូ (១.១៨ ពាន់លានដុល្លារ) ជាមួយក្រុមហ៊ុនអ៊ីស្រាអែល ដែលជាវិធានការខ្លាំងបំផុត ដែលបានប្រកាសថ្មីរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez ប្រឆាំងនឹងក្រុងហ្សេរុយសាឡឹមខាងលិច។

ជំហាននេះធ្វើឡើងតាមការសន្យារបស់លោក Sanchez កាលពីសប្តាហ៍មុន ដើម្បីដាក់ច្បាប់ហាមឃាត់ការលក់អាវុធទៅឱ្យ និងការទិញពីអ៊ីស្រាអែល ជុំវិញការវាយលុកនៅតំបន់ហ្គាហ្សា។

ទន្ទឹមនោះ ក្រសួងការពារជាតិអេស្បាញ ត្រូវបានគេរាយការណ៍ថា បានលុបចោលកិច្ចព្រមព្រៀងតម្លៃ ៧០០ លានអឺរ៉ូ (៨២៦ លានដុល្លារ) សម្រាប់ការបាញ់រ៉ុក្កែត SILAM ចំនួន ១២ គ្រឿង និងកិច្ចសន្យា ២៨៧.៥ លានអឺរ៉ូ (៣៣៩ លានដុល្លារ) សម្រាប់ 168 Spike L.R. មីស៊ីលប្រឆាំងរថក្រោះ, ប្រព័ន្ធ SILAM ដែលផ្អែកលើវេទិកា Elbit PULS របស់អ៊ីស្រាអែល នឹងត្រូវសាងសង់ដោយសម្ព័ន្ធអេស្ប៉ាញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន EFE ។

ការលុបចោលនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្តាហ៍ក្រោយ ខណៈដែលរដ្ឋាភិបាលក្រុងម៉ាឌ្រីដ ក៏កំពុងរៀបចំដើម្បីផ្តាច់ផ្នែកយោធា និងបច្ចេកវិទ្យាពីអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការ​សម្រេច​ចិត្ត​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​អ៊ីស្រាអែល​ បង្កើនការ​វាយលុក​លើ​ហ្គាហ្សា ក្នុង​គោល​បំណង​ដណ្តើម​យក​នូវ​អ្វី​ដែល​ខ្លួន​​ថា​ជា​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​ហាម៉ាស។ គណៈរដ្ឋមន្ត្រីសន្តិសុខ បានអនុម័តផែនការនេះ កាលពីខែមុន ដោយស្វែងរកការកាន់កាប់តំបន់នេះ៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment