អាមេរិក​ កម្ទេចទូក​ដឹកគ្រឿង​ញៀន​វ៉េណេស៊ុយអេឡាមួយគ្រឿងទៀតហើយ សម្លាប់​មនុស្ស​ ៣ នាក់

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិក បានកម្ទេចទូកគ្រឿងញៀនមកពីវ៉េណេស៊ុយអេឡាជាថ្មីដែលចោទប្រកាន់ថា ធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ តាមផ្លូវគោលដៅឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

លោក ត្រាំ បានលើកឡើង កាលពីថ្ងៃចន្ទថា មនុស្ស ៣ នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើក្រុមជួញដូរគ្រឿងញៀនដោយហិង្សាជាលើកទី ២ នេះ។ លោក មិន​បាន​ផ្តល់​ភស្តុតាង​ថា​ទូក​នោះ​ដឹក​គ្រឿង​ញៀន​ប៉ុន្មាននោះទេ។

ទន្ទឹមនោះ មេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolás Maduro បានប្ដេជ្ញាថា នឹងការពារខ្លួនប្រឆាំងការឈ្លានពានណាមួយរបស់អាមេរិក ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំង ២ បានកើនឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ដាក់ពង្រាយនាវាចម្បាំងទៅកាន់ភាគខាងត្បូងការ៉ាប៊ីនលើអ្វីដែលក្រុមមន្ត្រី ហៅថាជាប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដោយវាយប្រហារសម្លាប់មនុស្ស ១១ នាក់ កាលពីពេលថ្មីៗនេះ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment