សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូជំនាញ​អាអេ​រ៉ូប៊ិកកម្រិត១ រយៈពេល ៥ថ្ងៃនៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកថ្នាក់ជាតិ ឆ្ពោះទៅរកការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់បណ្ដុះបណ្ដាលត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification ដោយសហព័ន្ធបានបញ្ចូលមេរៀនកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករវ័យក្មេង និងការបោះជំរំហ្វឹកហាត់ ហើយឆ្នាំនេះ មានសិក្ខាកាមជាគ្រូបង្វឹកចំនួន ២២នាក់ចូលរួម រួមទាំងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ២៥នាក់ ក៏បានចូលរួមបោះជំរំហ្វឹកហាត់ក្នុងវគ្គនេះផងដែរ៕

Written by 

Related posts

Leave a Comment