ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៤៦គ្រួសារទទួលបានការជួយសម្រាលការលំបាកពីសាខា កាកបាទក្រហម​ កម្ពុជា​ ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖ នៅរសៀលថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២៥​ លោក​​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខា​ បានដឹកនាំសមាជិកគណៈកម្មាធិការសាខា​ អនុសាខា​ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ នាំយកនូវអំណោយមនុស្សធម៌​ របស់សាខាទៅសួរសុខទុក្ខ​ គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន​ ២៤៦គ្រួសារ​ មកពីបួនភូមិ​ រួមមានភូមិផ្លូវបំបែក​ ភូមិបន្ទាយមានរិទ្ធ​ ភូមុត្រពាំងសំរោង​ និងភូមិសាមគ្គី​ នៃឃុំគោករមៀត​ ស្រុកថ្មពួក។ ចំពោះគ្រួសារក្នុងភូមិទាំងបួននេះ​ ពួកគាត់នៅតាមច្រកព្រំដែន​ ជាមួយប្រទេសថៃក្នុងកំឡុងពេលនេះពួកគាត់ បច្ចុប្បន្នមានភាពខ្វះខាត​ ទេីបសាខា​ មានការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ទីតាំងចែកចាយនៅក្នុងបរិវេណផ្សារបឹងត្រកួន​ ឃុំគោករមៀតស្រុកថ្មពួក។

លោក​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានីហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ រួមនឹងលោកជំទាវបណ្ឌិត ពេជ្រ​ចន្ទ​មុនី​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាល​ សម្ដេច​និងលោកជំទាវបណ្ឌិត​ តែងតែ​ គិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច​ ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ ឯកឧត្តម​ អ៊ុំរាត្រី​ បានបន្តថា​ បងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយមនុស្សធម៌នៅទៅនេះ​ បច្ចុប្បន្នកំពុងជួបការលំបាកផ្នែកជីវភាព​ ពុំបានប្រកបរបររកស៊ីអាជីវកម្មប្រចាំថ្ងៃនោះឡើយ​ ដោយសារតែមូលហេតុតំបន់នេះ​ ជាតំបន់ជាប់ព្រំប្រទល់នៃប្រទេសសៀម​ ហេីយពពួកចោសៀមកំពុងឈ្លានពាន​ ហ៊ុំបន្លាលួសព័ទ្ធ​ គំរាមកំហែងបញ្ឆេះកំហឹង​ ហ្នឹងមានមហិច្ឆតាឈ្លានពានរំលោភលើការឈប់បាញ់ជាដើម។

លោក​ អ៊ុំ​ រាត្រី​ បានធ្វើការអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ សូមចូលរួមជាកម្លាំងមហាសាមគ្គី​ ជាធ្លុងមួយទប់ស្កាត់ការរុញច្រានពួកសៀមឈ្លានពានទឹកដី​ ហើយក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជឿទុកចិត្តលើរាជរដ្ឋាភិបាល ជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានិង​ សម្ដេចម​ ហាប្រវត្តិធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក​បានបញ្ជាក់ថា​ ក្រោយការចូលជាធរមាននៃបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពសៀម​ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨​ ខែកក្កដាឆ្នាំ ២០២៥​ កន្លងទៅកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញរឹងមាំគោរពយ៉ាងម៉ឺងម៉ាត់បំផុតលើលក្ខខណ្ឌនៃការឈប់បាញ់ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភរាយបន្លាលួសដេញ​ ប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញ​ មិនឲ្យយើង​ បានសុខនោះឡើយ។ អំណោយដែលសាខានាំមកពេលនេះសម្រាប់មួយគ្រួសារៗទទួលបាន÷អង្ករ២៥គីឡូក្រាម ,មីខ្លាឃ្មុំ២៥កញ្ចប់,ទឹកស៊ីអ៊ីវ១យួរ,មុង១,ភួយ១និងថវិកាមួយចំនួនផងដែរ៕

Written by 

Related posts

Leave a Comment