លោក Koji ៖ កីឡាករពិតជាខិតខំប្រឹងប្រែងលេងរហូតដល់ចប់ការប្រកួត ហើយលទ្ធផលស្មើនេះ យើងពិតជាទទួលយកបាន

ថ្លែងក្រោយស្មើជាមួយអ៊ីរ៉ាក់ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ លោក Koji Gyotoku បាននិយាយថា «យើងបានដឹងមុនថាអ៊ីរ៉ាក់ ​ ជាក្រុមខ្លាំង នៅតង់ទី១ យើងចាប់គូប្រកួតអត់បាន  គេមានការប្រែប្រួលច្រើន ដូច្នេះយើងក៏បានប្ដូរកីឡាករម្នាក់ចេញដើម្បីការការពារល្អជាងនេះ។ កីឡាករពិតជាខិតខំប្រឹងប្រែងលេងរហូតដល់ចប់ការប្រកួត ហើយលទ្ធផលស្មើនេះ យើងពិតជាទទួលយកបាន»។

សូមជម្រាបថា កម្ពុជា បានបញ្ចប់ក្នុងការប្រកួត​​ពូល​ G​ ​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC U23 Asian Cup 2026 ដោយឈរលេខ២ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ៕

Written by 

Related posts

Leave a Comment