មេដឹកនាំវ៉េណេស៊ុយអេឡា បញ្ជាឱ្យចល័តទ័ព និងសព្វាវុធដែលមានទាំងអស់តាមព្រំដែនជាមួយអាមេរិក

វ៉េណេស៊ុយអេឡា ត្រៀមនឹងបង្កើនវត្ដមានកងទ័ពនៅក្នុងរដ្ឋជាប់មាត់សមុទ្រ និងព្រំដែន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។

ផែនការនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាចម្បាំងជាច្រើនទៅកាន់តំបន់ការាបៀនភាគខាងត្បូង កាលពីខែមុននៅក្នុងអ្វីដែលពិពណ៌នាថាជាប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលភាគច្រើនមកពីវ៉េណេស៊ុយអេឡា។

យោងតាម រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez បានប្រកាស កាលពីថ្ងៃអាទិត្យថា មានការបញ្ជាពីលោកប្រធានាធិបតី Nicolas Maduro ឱ្យដាក់ពង្រាយកងទ័ព និងសព្វាវុធ “ដែលមានទាំងអស់” ទៅកាន់រដ្ឋ Zulia, Falcon, Nueva Esparta, Sucre និង Delta Amacuro ។

លោក បានបន្ថែមថា យើងនឹងបង្កើនការដាក់ពង្រាយកងទ័ពពីប្រហែល ១០,០០០ ទៅ ២៥,០០០នាក់ ។ កាល​ពី​ខែ​មុន វ៉េណេហ្ស៊ុយអេឡា​ ក៏​បាន​ពង្រាយទ័ព ១៥,០០០នាក់​ ទៅ​ព្រំដែន​ជាមួយ​ប្រទេស​កូឡុំប៊ី។

ការ​ដាក់​ពង្រាយ​ចុង​ក្រោយ​នេះ​ កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កើនឡើង​ជាច្រើន​សប្តាហ៍​ជាមួយ​នឹង​ក្រុង​វ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានចល័តនាវាចម្បាំងចំនួន ៣ គ្រឿង និងទាហានប្រហែល ៤,០០០ នាក់ ទៅកាន់តំបន់ការាបៀនភាគខាងត្បូង ដោយអះអាងថា ប្រតិបត្តិការនេះមានគោលបំណងប្រឆាំងក្រុមជួញដូរគ្រឿងញៀន ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment