ខ្មាន់​កាំភ្លើង​ប៉ាឡេស្ទីន​ បាញ់ប្រហារសម្លាប់​ជនជាតិអ៊ីស្រាអែល ៦នាក់ នៅយេរ៉ូសាឡឹម

ជនជាតិអ៊ីស្រាអែល ៦ នាក់ស្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន នៅទីក្រុងយេរ៉ូសាឡឹម។

ប៉ូលិសអ៊ីស្រាអែល បាននិយាយថា ភេរវករ ២ នាក់ ជិះរថយន្តមួយគ្រឿង ដោយបានបើកការបាញ់ប្រហារនៅចំណតរថយន្តក្រុងមួយផ្លូវ Ramot Junction ជាយក្រុងភាគខាងជើង។

ទន្ទឹមនោះ ភ្លាមៗ ក៏មានការបាញ់តបតវិញពីទាហាន​ដែល​មិនស្គាល់អត្តសញ្ញាណម្នាក់ និង​ជន​ស៊ីវិល​ម្នាក់ លើខ្មាន់កាំភ្លើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​ បាន​កំណត់​អត្តសញ្ញាណ​អ្នក​ស្លាប់​ជា​បុរស ៥ នាក់​អាយុ​ចន្លោះ​ពី ២៥ ទៅ ៧៩ ឆ្នាំ និង​ស្ត្រី​អាយុ ៦០ ឆ្នាំ​ម្នាក់។ មន្ទីរពេទ្យក្នុងស្រុកបាននិយាយថា អ្នករបួស ២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា មិន​មាន​ការ​អះអាងចេញមុខធានាខុសត្រូវ​ភ្លាមៗ​ពី​សំណាក់ក្រុម​ប្រដាប់​អាវុធ​ណា​មួយនោះ​ទេ ក្នុងហេតុការណ៍នេះ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment