លើវិមានធានអានមិន កាយវិការរបស់លោកXi Jinpingមួយនេះគួរឱ្យរំភើបចិត្ត

ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពាន របស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់និងអតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ដើម្បីសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះពួកគេ។

៨០ ឆ្នាំមុន វីរជនទាំងនេះបានប្ដូរជីវិតតស៊ូប្រយុទ្ធ ដើម្បីជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន ហើយបានរួមចំណែកអមតៈដល់ជ័យជម្នះលើសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ កាយវិការបស់លោក XiJinping មួយនេះ បានបង្ហាញយ៉ាងពេញលេញពីឋានៈដ៏សំខាន់របស់វីរជនប្រឆាំងការឈ្លានពានរបស់ជប៉ុនដែលស្ថិតនៅក្នុងដួងចិត្តរបស់លោក។

ចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធរបស់វីរជន គឺជាអត្ថន័យនៃពិធីត្រួតពលនិងព្យុហយាត្រាយោធាដ៏ឱឡារិក វាត្រូវបានបង្ហាញក្នុងគ្រប់លម្អិតនៃពិធីរំលឹកនេះ មានជាអាទិ៍៖

–ផែនទ័ពថ្មើរជើងក្នុងពិធីត្រួតពលលើកនេះ ត្រូវបានចាត់តាំងពីអង្គភាពដែលពីដើមជាកង ទ័ពBalu កងទ័ព Xinsijun និងសហព័ន្ធកងទ័ពភាគឦសានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាដើម និងពីទ័ពជីវពលប្រចាំខេត្តនានាដែលពីដើមជាទីតាំងមូល ដ្ឋានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។

–ពិធីព្យុហយាត្រាយលើកនេះមានផែនទង់ប្រយុទ្ធ ដោយជ្រើសរើសទង់ដែលមានអត្ថន័យ គំរូក្នុងចំណោមទង់កិត្តិយសគុណបំណាច់ជាច្រើន ដែលមានន័យថាបន្តវេនស្មារតីដ៏ មហិមានៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈានពានរបស់ជប៉ុន ។

–នៅចំពោះមុខវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនរបស់ប្រជាជន ក្រុមតន្រ្តីយោធាចម្រុះ និងក្រុមច្រៀងចម្រៀងបានប្រគុំនិងច្រៀងបទចម្រៀងល្បីៗដូចជា«ការពារទន្លេលឿង» ដើម្បីរំលឹកគុណដល់វីរជនដែលបានពលីជីវិតដ៏មានតម្លៃដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រជាជាតិ។

លោកXi Jinpingធ្លាប់មានប្រសាសន៍ថា ប្រជាជាតិដែលមានក្តីសង្ឃឹមមួយមិនអាចគ្មានវីរជនបានទេ ប្រទេសដែលមានអនាគតមួយមិនអាចគ្មានអ្នកដើរជួរមុខទេ។ មានក្ដីគោរពចំពោះវីរជនទើបមានវីរជន ដណ្ដើមចង់ធ្វើវីរជនទើបនឹងមានវីរជនជាច្រើន។ ថ្ងៃនេះ ប្រជាជនចិនបន្តដើរតាមដានជើងរបស់វីរៈបុរសបដិវត្តន៍ ដើម្បីសម្រេចបាននូវការស្តារភាពរុងរៀងដ៏មហិមារបស់ប្រទសចិនឡើងវិញ គឺជាការរំលឹកដ៏ល្អបំផុតចំពោះវីរជន៕

Written by 

Related posts

Leave a Comment