ប្រធានក្រុមជម្រើសជាតិកម្ពុជា និងជាខ្សែការពារកណ្ដាលដ៏រឹងមាំកីឡាករ កាន់ ម៉ូ ទំនងជាអវត្តមានក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នៅថ្ងៃទី១៧ខាងមុខនេះទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត ខណៈខ្សែការពារទើបចូលសញ្ជាតិរូបនេះ បានបញ្ហារងរបួសធ្ងន់ធ្ងរក្នុងការប្រកួតជាមួយក្រុមសិង្ហបុរីកាលពីថ្មីៗនេះ។
យ៉ាងណាមក៏ដោយខ្សែការពារ កាន់ ម៉ូ បានវិលមកសភាពនឹងនរវិញហើយ ក្រោយបញ្ជូនទៅព្យាបាលក៏ដូចជាពិនិត្យភ្លាមៗតែម្តង ខណៈកីឡាករវិសាខារូបនេះ បានត្រឡប់មកដល់កម្ពុជាជាមួយមិត្តរួមក្រុម ប៉ុន្តែយ៉ាងណាក៏ខ្សែការពាររូបនេះទំនងជាមិនអាចបង្ហាញខ្លួនឲ្យក្រុមគោព្រៃកម្ពុជាបានទេពេលប៉ះទីម័រ ដោយសាររូបគេត្រូវសម្រាកព្យាបាលរបួសឲ្យជាសះស្បើយ ប៉ុន្តែរូបគេអាចបង្ហាញចុងក្រោយជាមួយក្រុមដំរីសឹកថៃ។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវទីម័រ ក្នុងការប្រកួតទី៣នៃ ពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នៅថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង៥៖៤៥នាទីល្ងាច៕