ថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំ”អង្គការសហប្រតិបត្តិការសៀងហៃ+”នៅក្រុងធានជីនប្រទេសចិន។ នេះគឺជាផែនការជាប្រព័ន្ធមួយទៀតរបស់ប្រទេសចិនសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិបន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី។ ខណៈពេលដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងស៊ីជម្រៅ គំនិតផ្តួចផ្តើមមួយនេះបានតម្រង់ទិសដៅសម្រាប់បង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល និងបានផ្តល់ជាការណែនាំសម្រាប់ការអនុវត្ត។
ឆ្នាំនេះជាខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស និងការបង្កើតអង្គការសហប្រជាជាតិ ដែលជាខណៈពេលដ៏សំខាន់សម្រាប់ចងចាំប្រវត្តិសាស្ត្រ និងរួមគ្នាបង្កើតអនាគតថ្មី។ ពិភពលោកបានឈានចូលដំណាក់កាលវឹកវរ និងប្រែប្រួលថ្មី អភិបាលកិច្ចសកលបានឈានដល់ផ្លូវបំបែកថ្មី។ មួយផ្នែក ប្រទេសសកលខាងត្បូងដែលតំណាងដោយប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍បានងើបឡើងជាក្រុម ដែលជានិមិត្តសញ្ញាច្បាស់នៃបម្រែបម្រួលនិម្មាបនកម្មសកល។ មួយផ្នែកទៀត គំនិតសង្គ្រាមត្រជាក់ អនុត្តរភាពនិយម និងការពារនិយមនៅតែបន្តមាន ការគំរាមកំហែងថ្មី និងបញ្ហាប្រឈមថ្មីចេះតែកើតឡើង បញ្ហាថ្មីដូចជាបម្រែបម្រួលអាកាសធាតុ គុណធម៌បញ្ញាសិប្បនិមិ្មត និងការអភិវឌ្ឍលំហអាកាសជាដើមលេចចេញឥតឈប់ឈរ។ ក៏ប៉ុន្តែ ប្រព័ន្ធអភិបាលកិច្ចសកលមិនបានវិវឌ្ឍរីកចម្រើនតាមយុគសម័យនៅឡើយ សិទ្ធិកំណត់បទបញ្ញត្តិនៅតែគ្រប់គ្រង់ផ្តាច់មុខដោយប្រទេសមួយចំនួនតិច ប្រទេសកំពុងអភិវឌ្ឍន៍ស្ថិតនៅលើជ្រុងគែមៗក្នុងរយៈកាលជាយូរមក។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងជាថ្មីដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តោតលើបញ្ហាស្នូលទាំងបីក្នុងប្រព័ន្ធអភិបាលសកល ពោលគឺ អតុល្យភាពខាងសិទ្ធិអំណាច ការបែកបាក់តម្លៃ និងអវត្តមានការអនវុត្ត។ គំនិតផ្តួចផ្តើមបានលើកឡើងគោលការណ៍ធំទាំង ៥ គឺ ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីផ្តល់មធ្យោបាយច្បាស់លាស់សម្រាប់ប្រទេសនានាចូលរួមដោយស្មើភាព ធ្វើសេចក្តីសម្រេចចិត្តដោយស្មើភាព និងទទួលបានផលប្រយោជន៍ដោយស្មើភាពក្នុងដំណើរការអភិបាលកិច្ចសកល។
ប្រឈមនឹងនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងមួយសតវត្សដែលបានពន្លឿនការវិវត្ត ប្រទេសចិនបាននិងកំពុងធ្វើការជាមួយបណ្តាប្រទេសនានា ជំរុញឱ្យកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តធម៌និងកាន់តែសមហេតុផល ពួតដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរសម្រាប់ការអភិវឌ្ឍដោយសនិ្តវិធីនៃពិភពលោក៕
