​​បោះ​ឆ្នោត​ជ្រើសរើស​  អាចារ្យ​គណៈកម្មការ​  វត្ត​អជ្ចបាលនិគ្រោធដូនច្រែង​ ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ​

បន្ទាយមានជ័យ​៖ពិធី​បោះ​ឆ្នោត​ជ្រើសរើស​  អាចារ្យ​គណៈកម្មការ​  វត្ត​ អជ្ចបាលនិគ្រោធដូនច្រែង​ ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។

យោងប្រកាសលេខ​ 143/19 របស់ក្រសួងធម្មការនិងសាសនា ស្ដីពីការជ្រើសរើស​ នឹងប្រព្រឹត្តទៅរបស់អាចារ្យគណៈកម្មការវត្ត​ ក្នុងគោលដៅពង្រឹង​ ការគោរពប្រតិបត្តិវិស័យព្រះពុទ្ធសាសនា​ នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​ ធានា​នូវ​ សុក្រិត​ភា​ ស្របតាម​ ពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចារ​ ដោយផ្អែកលើព្រះធម៍វិន័យនិងច្បាប់រដ្ឋ។ និយាយជារួមនិងនិយាយដោយឡែក​ កាលពីពេល​ កន្លងទៅ​ ថ្មីៗ​ នេះ​ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ  បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្តស្រុកក្រុងបានរៀបចំពិធីបោះឆ្នោតជ្រើសរើសអាចារ្យគណៈកម្មការវត្ត​ អជ្ចបាលនិគ្រោធ​ ដូនច្រែង​ ស្ថិតនៅក្នុងឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព​ ព្រះឧត្តមសីលញាណ​ ធុល​ សុធាព្រះមេគណខេត្ត ។

លោក​ ហឿន​ វីរៈ​  អភិបាលស្រុកព្រះនេត្រព្រះ​ និងលោក​ ខៀវ​ សុនិមលន៍​ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ បានមានប្រសាសន៍ថា​ ការរៀបចំការបោះឆ្នោត​ និងប្រកាសតែងតាំងអាចារ្យគណៈកម្មការវត្ត​ នៅក្នុងឱកាសនេះ​ គឺជាការប្រព្រឹត្តទៅជាធម្មតា​ ដើម្បីឲ្យស្របទៅនឹងច្បាប់របស់ក្រសួងធម្មការនិងសាសនា បានកំណត់យ៉ាងច្បាស់ថា​ តួនាទីភារកិច្ចរបស់អាចារ្យគណៈកម្មការ​ ទៅជាជំនួយការ​ ដល់គណ:សង្ឃវត្ត​ លើការងារផ្សេងៗ​ មិនមែនបានតួនាទីហើយ​ មកធ្វើការគ្រប់គ្រងលេីគណ:សង្ឃវត្តនោះឡើយ​ ហើយចំពោះអាចារ្យគណៈកម្មការវត្តមានអាណត្តិការងាររបស់ខ្លួន​ រយៈពេល3ឆ្នាំ។

ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្តមានសង្ឈដីកាថា​ គ្រប់ទីវត្តអារាម​ គឺត្រូវការសុខសន្តិភាពជាការចាំបាច់សាមគ្គីភាព​ គឺជាចលករនៃសន្តិភាពគឺថាសាមគ្គីភាពជាចលករដ៏សំខាន់នៃសន្តិសហវិជ្ជមាន​ រួមគ្នាទាំងអស់ជាឫសកែវជាគ្រឹះដ៏រឹងមាំ ជ្រោមជ្រែង​នូវ​ ជន្ទល់នៃអហិង្សា​ ការមិនវិវាទសម្ព័ន្ធភាព​ ពិសេសទំនាក់ទំនងគ្នារវាងព្រះសង្ឃនិងអាជ្ញាធរ​ ប្រជាពុទ្ធបរិស័ទ​ ធ្វើយ៉ាងណាបញ្ចៀស​ នូវ​ អធិករណ៍​ កេីតឡេីង​ ដូចមានពាក្យស្លោកមួយឃ្លាបានពោលថា​ “សង្ឃស្ស​ សាមគ្គីសមគ្គានំ​ តបោសុខោ”ការព្រមព្រៀងគ្នា ព្យាយាមឲ្យមានការស្រុះស្រួល​ ឯកភាពរបស់​ ពួកក្រុម​ សង្គម​ អង្គភាព​ នាំមកនូវសេចក្ដីសុខ។

គួរបញ្ជាក់ផងដែរថាជាលទ្ធផលនៃការបោះឆ្នោតនាថ្ងៃនេះគឺសមាសសភាពអាចារ្យមានចំនួន​ 5រូប​ គណៈកម្មការមានចំនួន​ 8រូប  ហេីយបងប្អូនប្រជាពុទ្ធបរិស័ទ​ មកចូលរួមបោះឆ្នោតចំនួន​ 85នាក់ ហេីយដំណេីរការបោះឆ្នោតប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព៕

Written by 

Related posts

Leave a Comment