ប្រេសិតពិសេសអាមេរិកជឿថាលោក Putin និង Zelensky នឹងជួបគ្នានាពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយឲ្យដឹងថា ជំនួបទ្វេភាគីរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី អាចធ្វើទៅបាននាពេលខាងមុខ។ លោកថ្លែងប្រាប់ Fox News បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដោយបានបញ្ជាក់បន្ថែមថា យើងអាចនឹងបញ្ចប់រាល់កិច្ចការទាក់ទងនឹងការជួបប្រជុំទ្វេភាគី។ តាមគំនិតរបស់លោកផ្ទាល់គឺថាប្រធានាធិបតី របស់សហរដ្ឋអាមេរិក Donald Trump ត្រូវការជាចាំបាច់នៅលើតុដើម្បីបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់ដើម្បីបញ្ឈប់ការបង្ហូរឈាម។

គួររំលឹកថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា គ្មានជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងលោក Zelensky ត្រូវបានគ្រោងទុកនោះទេ។  លោក Lavrov បានបន្ថែមថា លោក ពូទីន នឹងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំបែបនេះ នៅពេលដែលរបៀបវារៈច្បាស់លាស់បង្ហាញ និងសមស្របបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment