ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង លោកអភិបាលក្រុងស្វាយរៀង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលសាលាក្រុង លោក លោកស្រីចៅសង្កាត់ កងកម្លាំងប្រដាប់ អាវុធ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិបាលរងខេត្តបានថ្លែងថា ថ្ងៃនេះក្នុងនាមឯកឧត្តមអភិបាលខេត្តពិតមានក្តីរីករាយដែលបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ម៉ៅ សារ៉ាវុត ជាអភិបាលរង នៃគណៈអភិបាលក្រុង ស្វាយរៀង ផ្អែកតាមប្រកាសលេខ ៨៣៣៤ប្រក ចុះថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ ។

លោកអភិបាលរងបានផ្តាំផ្ញើដល់គណៈអភិបាលក្រុង លោកស្រីអភិបាលរង ក្រុងដែលទើបតែងតាំង ព្រមទាំងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានា និរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ ។
២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួន តាមរយៈការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ។

៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេស មានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសា ធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមាន ប្រសិទ្ធភាព។
៤. រដ្ឋបាលក្រុង ត្រូវបន្តជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូល តែមួយដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្រប តាមសេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ មានតួអង្គស្នួល ចំនួន០៥ ក្នុងការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមាន មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខ ភាព និង មេភូមិ ។ ទន្ទឹមនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជារាំលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកប ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយពុំមានការរើសអើង ការបែងចែកបក្សពួក និង និន្នាការនយោបាយនោះឡើយ៕គឹមសេង





