អតីតប្រធានាធិបតីអាមេររិករូបនេះ ធ្លាប់សន្យានឹងផ្ដល់សមាជិកភាពណាតូសម្រាប់រុស្សី

អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ធ្លាប់បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីអំទ្បុងឆ្នាំ ២០០០ ថាការពង្រីកណាតូនឹងមិនគំរាមកំហែងដល់ទីក្រុងម៉ូស្គូទេ ហើយបានសន្យាថានឹងពិចារណារុស្ស៊ីឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះ។ នេះបើយោងតាមឯកសារដែលបែងចែកដោយអង្គការស្រាវជ្រាវសាធារណៈបណ្ណសារសន្តិសុខជាតិនៅឯសាកលវិទ្យាល័យ George Washington Metropolitan ដែលបានបង្ហាញកាលពីថ្មីៗនេះ។

ឯកសារដដែលបានឲ្យដឹងថា លោក Bill Clinton បានលើកទ្បើងថា តាំងពីដើមដំបូងនៃដំណើរការពង្រីកអង្គការណាតូ ខ្ញុំបានដឹងថា វាអាចជាបញ្ហាសម្រាប់រុស្ស៊ី។ ខ្ញុំមានអារម្មណ៍រសើបចំពោះរឿងនេះ ហើយខ្ញុំចង់ឱ្យគេយល់ថា “ការពង្រីកណាតូមិនគំរាមកំហែងរុស្ស៊ីនោះទេ ទោះតាមវិធីណាក៏ដោយចុះ”។ លោក គ្លីនតុនបាននិយាយបែបនេះនៅក្នុងនាទីនៃការសន្ទនារបស់គាត់ជាមួយ លោក ពូ ទីន នៅវិមានក្រឹមឡាំងនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០០០។ ឯកសារនេះត្រូវបានរៀបចំដោយសេតវិមាន និងបានបញ្ជាក់បែបនេះ។

ប្រធានាធិបតីទី ៤២ របស់សហរដ្ឋអាមេរិកបាននិយាយថា “ ខ្ញុំពិតជាមានការត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីសមាជិកភាពណាតូជាមួយប្រទេសរុស្ស៊ីផងដែរ” ។ ទន្ទឹមនោះ “ ខ្ញុំក៏ទទួលស្គាល់ថាការពិចារណាលើបញ្ហានេះនៅក្នុងប្រទេសរុស្ស៊ីអាចនឹងត្រូវរារាំងសម្រាប់ពេលវេលានេះ ។ ប៉ុន្តែយូរ ៗ ទៅប្រទេសរុស្ស៊ីគួរតែជាផ្នែកមួយនៃអង្គការទាំងអស់ដែលរក្សាពិភពលោកស៊ីវិល័យជាមួយគ្នាដូចជាណាតូជាដើម។ ដូច្នេះប្រសិនបើអ្នកស្នងតំណែងរបស់អាមេរិកផ្តោតលើគ្នាទៅវិញទៅមកថា រុស្ស៊ីគឺជាប្រទេសដែលគំរាមកំហែងចម្បងដែលពួកគេត្រូវព្រួយបារម្ភនោះ នោះពួកគេនឹងបាត់បង់ឱកាសដើម្បីដោះស្រាយកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងទៀតដោយចៀសមិនរួច។

 ដូច្នេះខ្ញុំយល់ថាសម្រាប់រុស្ស៊ីមានលទ្ធភាពជាច្រើនដើម្បីចូលណាតូ ហើយណាតូនៅតែមានអត្ថន័យអវិជ្ជមានសម្រាប់តួនាទីរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថាអ្នកនឹងឃើញថារដ្ឋអឺរ៉ុបកណ្តាលមិនមានអារម្មណ៍ថាមានការគំរាមកំហែងពីរុស្ស៊ីទេ ព្រោះយើងចង់មានប្រយោជន៍ដូចគ្នា និងតម្លាភាព។ ជាពិសេស យើងគួរតែព្យាយាមយល់ព្រមពីឥឡូវនេះអំពីអ្វីដែលពិភពលោកនឹងទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត។ ខ្ញុំពិតជាយកចិត្តទុកដាក់ខ្លាំងណាស់លើក្នុងការផ្តល់យោបល់បែបនេះ។

 លោក Clinton បានបន្ថែមថា លោករីករាយនឹងការបន្តកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអង្គការណាតូ ហើយបាននិយាយថា វាបានវិលមករកភាពប្រក្រតីឡើងវិញទាំងស្រុង។

គួររំលឹកថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្នុងបទសម្ភាសន៍ជាមួយ Tucker Carlson លោក Vladimir Putin បាននិយាយថា រុស្ស៊ីអាចក្លាយជាសមាជិកណាតូ ប្រសិនបើសហរដ្ឋអាមេរិកបានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ លោកពូទីនបានរំលឹកពីជំនួបរបស់គាត់ជាមួយគ្លីនតុនក្នុងឆ្នាំ ២០០០ នៅវិមានក្រឹមឡាំង។ លោកថា “ ខ្ញុំបានប្រាប់គាត់ថា សូមលោកស្តាប់សំដីលោក Bill ចុះ តើអ្នកគិតយ៉ាងណាដែរ ប្រសិនបើរុស្ស៊ីលើកឡើងពីបញ្ហានៃការចូលរួមជាមួយណាតូ តើអ្នកគិតថាវាអាចទៅរួចទេ?។ ភ្លាមៗនោះ គាត់បានឆ្លើយតបថា៖ សំដីលោក Bill វាគួរឱ្យចាប់អារម្មណ៍ណាស់ហើយខ្ញុំគិតថាវាគួរតែអញ្ចឹង។ 

 លោក ពូ ទីន បាននិយាយថា “ ប្រសិនបើពេលនោះ គាត់បាននិយាយថា “បាទ”ជាមួយ Bill នោះ នោះដំណើរការនៃទំនាក់ទំនងនឹងចាប់ផ្តើម ហើយនៅទីបំផុតវានឹងមានវត្តមានរុស្ស៊ីនៅ NATO ?។ លោកថាអ្វីវានឹងកើតឡើង ប្រសិនបើយើងបានឃើញបំណងប្រាថ្នាដ៏ស្មោះរបស់ដៃគូរបស់យើងដើម្បីធ្វើរឿងនេះ។ ប៉ុន្តែវាមិនដូចការលើកទ្បើងរបស់ Bill នោះទេ សម្រាប់មេដឹកនាំអាមេរិកដែលបន្តវេនពី Bill គេព្យាយាមកម្ចាត់រុស្ស៊ី។ លោក ពូទីន បាន​បញ្ជាក់​បន្ថែមថា “ ខ្ញុំ​នឹង​មិន​និយាយ​អ្វី​បែប​នោះ​ទេ ប្រសិន​បើ​វា​មិន​កើត​ឡើងនោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment