លោក គីម ជុងអ៊ុន ផ្តល់រង្វាន់ដល់កងទ័ពដែលបានចូលរួមប្រតិបត្តិការជួយរុស្ស៊ីនៅតំបន់ Kursk 

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រគល់ងារជាវីរៈបុរសនៃសាធារណរដ្ឋប្រជាមានិតកូរ៉េ ដល់មេបញ្ជាការ និងទាហាននៃកងទ័ពប្រជាជនកូរ៉េ ដែលបានចូលរួមក្នុងការរំដោះតំបន់ Kursk ពីការគ្រប់គ្រងទ្រង់ទ្រាយធំរបស់អ៊ុយក្រែន។

 នេះ​ជា​ពិធី​ដំបូង​ហើយ​ដែល​បាន​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ។ លេខាធិការនៃគណៈកម្មាធិការកណ្តាលនៃ WPK បានជួបយោធាហើយបានផ្តល់ផ្កាដល់ពួកគេ។ ពិធី​នេះ​មិន​ត្រឹម​តែ​មាន​ការ​ចូល​រួម​ពី​មេ​បញ្ជាការ និង​ទាហាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ក្រុម​គ្រួសារ​យោធិន​ដែល​បាន​ស្លាប់​ផង​ដែរ។

ទីភ្នាក់ងារនេះបាននិយាយថា “សមមិត្ត គីម ជុងអ៊ុន បានថ្លែងសុទ្ទរកថា ដោយកត់សម្គាល់ពីភាពក្លាហាន និងការលះបង់ដ៏ថ្លៃថ្នូរបស់ទាហានរបស់កូរ៉េខាងជើង ដែលបានបង្ហាញនៅក្នុងតំបន់នៃប្រតិបត្តិការក្រោមគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ដោយហៅពួកគេថាជាវីរបុរសដែលមិនអាចប្រៀបផ្ទឹមបាន និងកងទ័ពនៃប្រតិបត្តិការបរទេស គឺកងទ័ពវីរៈបុរស។ លោក គីម ជុងអ៊ុន បានកត់សម្គាល់ពីវីរភាពដ៏ធំ ធេងនោះ ហើយបានហៅមេបញ្ជាការទាំងនោះថា ជាមោទនភាពរបស់ប្រជាជនកូរ៉េ។ 

 យោងតាមលោក គីម ជុងអ៊ុន អ្នកដែលបានចូលរួមនៅក្នុងប្រតិបត្តិការនៅបរទេស គឺបានប្រយុទ្ធយ៉ាងក្លាហាន ដូចប្រជាជនកូរ៉េ និងកងទ័ពប្រជាជនកូរ៉េ។

លោក​ក៏បាន​កត់​សម្គាល់​ពី​ស្មារតី​ប្រយុទ្ធ​ដ៏​ខ្ពស់​របស់​យុទ្ធជនទាំងនោះ។ មេដឹកនាំកូរ៉េខាងជើងក៏ប្រកាសឲ្យមានភាពស្ងៀមស្ងាត់មួយនាទីសម្រាប់គោរពដល់វិញ្ញាណក្ខន្ធទាហានដែលបានស្លាប់នៅសមរភូមិនោះផងដែរ។ ចំណែកមេបញ្ជាការ​កង​កម្លាំង​ពិសេស លោក​វរសេនីយ៍ឯក គីម យ៉ុង​បុក ក៏បានថ្លែង​ក្នុង​នាម​អ្នក​ចូលរួម​ក្នុង​ប្រតិបត្តិការ​បរទេសនាពេលនោះដែរ។

ទីភ្នាក់ងារដដែលបានរាយការណ៍ថា សមមិត្តគីម ជុងអ៊ុន ផ្ទាល់បានផ្តល់ងារជាវីរៈបុរសរបស់កូរ៉េខាងជើង ដល់មេបញ្ជាការយោធាល្អបំផុត ដែលបានដឹកនាំអង្គភាពប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋដើម្បីទទួលជ័យជម្នះនៅក្នុងតំបន់ប្រតិបត្តិការនៅបរទេស ក៏ដូចជាទាហានកិត្តិយសដ៏ទៃទៀត។

លោក គីម ជុងអ៊ុន បានកត់សម្គាល់ថា គុណសម្បត្តិរបស់អង្គភាពនៃកងទ័ពប្រជាជនកូរ៉េនៅលើសមរភូមិនៅបរទេសបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូល។ យោងតាម​មេដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ ការ​ប្រយុទ្ធ​នៅ​បរទេស បាន​បញ្ជាក់​យ៉ាង​ពេញលេញ​នូវ​អំណាច​នៃ​វីរភាព​កងទ័ព​ប្រជាជន​កូរ៉េ។

គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េជឿជាក់ថា កងកម្លាំងប្រដាប់អាវុធបានបង្ហាញពីការត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់រូបភាពផងដែរ។ យោងតាមមតិរបស់គណបក្សដែលសម្តែងដោយលោក Kim  កងទ័ពប្រជាជនកូរ៉េបានឆ្លងកាត់ ការត្រួតពិនិត្យដ៏តឹងរ៉ឹង និងអង់អាចក្លាហានបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៧០ ឆ្នាំរបស់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment