បន្ទាយមានជ័យ៖រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ អង្គការគ្រួសារកុមារ នៃក្ដីសង្ឃឹម ហៅកាត់ FRA ប្រចាំនៅកម្ពុជា ដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យបាននាំយកនូវអង្ករ ត្រីខ មកប្រគេនដល់ព្រះសង្ឃក្នុងវត្ត សមាធិផលហៅវត្ត លោកយួន ក្នុងសង្កាត់ព្រះពន្លា និង ខ្លាកូនថ្មី ក្នុងសង្កាត់កំពង់ស្វាយក្រុងសេរីសោភ័ណ។

លោកស្រី យុំាង វៃលីន នាយិកាអង្គការ FRA បានឲ្យដឹងថា អំណាចទាំងអស់ដែលបានយកមកប្រគេនដល់ព្រះសង្ឃ ទាំងពីរវត្តនេះ គឺបានមកពី គរមូលនិធិពីសប្បុរសជននិងប្រជាជននៃកោះតៃវ៉ាន់ ដែលមានទឹកចិត្តអាណិតស្រឡាញ់ចំពោះប្រជាជនកម្ពុជា ដែលនេះគឺជាទឹកចិត្តសទ្ធាជ្រះថ្លាក្រៃលែង ចំពោះប្រជាជនតៃវ៉ាន់ដែលបានចូលរួមចំណែកជួយដល់ ព្រះសង្ឃ ពិសេស ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ព្រោះថាការប្រគេន នូវនូវអំណោយជាអង្ករ ត្រីខ នេះ ពិនិត្យឃើញថា វត្តទាំងពីរមានព្រះសង្ឈច្រើនកំពុងសិក្សារៀនសូត្រដែលកំពុងមានភាពខ្វះខាត។

ព្រះភិក្ខុ ធម្មជោតោ អួង ច័ន្ទ ឧត្តមព្រះវិន័យធរអនុគណក្រុងសិរីសោភ័ណ ព្រះគ្រូ សោភ័ណ វិមល ប៉ាត សុគន្ធ ព្រះអនុគុណក្រុងសិរីសោភ័ណ បានមាន សង្ឃដីកាថ្លែង អំណរយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី យុំាង វៃលីន នាយិកាអង្គការ FRA និងសហការី ជាពិសេសសូមថ្លែងអំណរគុណចំពោះប្រជាជននៃកោះតៃវ៉ាន់ទាំងអស់ដែលមានទឹកចិត្តអាណិតស្រលាញ់ប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែជួយដល់វិស័យអប់រំ និងជួយដល់វិស័យពុទ្ធសាសនាជាហូរហែផងដែរ។ ក្នុងនាមជាព្រះមន្ត្រីសង្ឃព្រះសង្ឃសូមគោរពជូនពរ ដល់លោកស្រី យុំាង វៃលីន និងសហការី សូមជួប តែ ទាំងពុទ្ធពរ ៤ប្រការគឺអាយុ វណ្ណៈសុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕




