គណបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង គ្រោងនឹងដាក់ស្នើច្បាប់មួយទៀត ដែលមានបំណងចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់។ គណបក្សប្រជាធិបតេយ្យមានបំណងបង្ហាញសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភានៅថ្ងៃពុធ នេះ ហើយខ្លួនក៏បង្ហាញបំណងរៀបចំការបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ចលនាចោទប្រកាន់ជាលើកដំបូងបានបរាជ័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីសមាជិកភាគច្រើននៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចបានធ្វើពហិការមិនចូលរួមការបោះឆ្នោត។ ការគាំទ្រយ៉ាងហោចណាស់ពីរភាគបីនៃរដ្ឋសភាគឺត្រូវការសម្រាប់ការអនុម័ត។ នោះមានន័យថា យ៉ាងហោចណាស់សមាជិកសភា ៨ រូបបននថែមទៀតមកពីគណបក្សកាន់អំណាចត្រូវតែផ្តល់ការយល់ព្រមផងដែរ។ទន្ទឹមនោះជំរុំប្រឆាំងក៏បាន និងកំពុងជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រការចោទប្រកាន់។
សមាជិកសភាបក្សកាន់អំណាចមួយចំនួនបានបង្ហាញចេតនាទៅបោះឆ្នោតលើកនេះផងដែរ។ សមាជិកសាធារណៈក៏បានអំពាវនាវឱ្យមានការចោទប្រកាន់លោកប្រធានាធិបតី Yoon ដែលធ្វើឲ្យចលនាចោទប្រកាន់ កាន់តែពុះគញ្ជ្រោល ខណដែរពួកគេក៏បានរិះគន់តំណាងរាស្រ្តដែលមិនបានចូលរួមបោះឆ្នោតថែមទៀត។
គណបក្ស PPP បាននិងកំពុងពិភាក្សាអំពីអ្វីដែលគួរធ្វើបន្ទាប់ទៀតបន្តអំពីអាណត្តិរបស់លោក Yoon ។ ក្រុមការងាររបស់គណបក្សបានបង្ហាញសំណើចំនួនពីរ។ សំណើមួយគឺចង់ឲ្យ Yoon ចុះចេញពីតំណែងនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយរៀបចំការបោះឆ្នោតប្រធានាធិបតីមុនខែមេសា។ សំណើមួយទៀតគឺចង់ឲ្យលោក Yoon លាលែងពីតំណែងនៅខែមីនា និងរៀបចំការបោះឆ្នោតនៅខែឧសភា។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ព្រះរាជអាជ្ញាបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun កាលពីថ្ងៃអង្គារ។ ព្រះរាជអាជ្ញាចោទប្រកាន់ថា លោកបានណែនាំប្រធានាធិបតីឱ្យប្រកាសច្បាប់អាជ្ញាសឹក។
ដោយទ្បែកនៅថ្ងៃពុធ នេះប៉ូលិសបានឃុំខ្លួនមេប៉ូលិសជាតិ និងមន្ត្រីប៉ូលិសកំពូលរបស់ក្រុងសេអ៊ូល ដោយសង្ស័យថាបានចូលរួមក្នុងការបះបោរ៕
ដោយ៖ ពេជ្រ