លោក Suriya ឧបនាយករដ្ឋមន្ត្រីថៃ នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន

តុលាការធម្មនុញ្ញ បានសម្រេចព្យួរតំណែងលោកស្រី Paetongtarn Shinawatra ខណឧបនាយករដ្ឋមន្ត្រី លោក Suriya Juangroongruangkit នឹង​ក្លាយជានាយក​រដ្ឋមន្ត្រី​បណ្ដោះអាសន្ន។

ប្រភពពីសារព័ត៌មាន The Nation Thailand រាយការណ៍ថា ការិយាល័យ​លេខាធិការដ្ឋាន​ខុទ្ទកាល័យ​ បាន​រៀបចំ​ផែនការ​បន្ទាន់​មួយ​ ក្នុង​ករណី​ដែល​តុលាការ​ធម្មនុញ្ញ​ ទទួល​យក​ញត្តិ​ដាក់​ដោយ​ព្រឹទ្ធសភា និង​បញ្ជា​ឲ្យ​ព្យួរតំណែង នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ។

ក្រុមសមាជិកព្រឹទ្ធសភា បានស្នើសុំឱ្យតុលាការដកលោកស្រី Paetongtarn ចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោមការចោទប្រកាន់ពីបទបះបោរដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស ខណដែលលោកស្រី និយាយវាយប្រហារមេបញ្ជាការតំបន់កងទ័ពភូមិភាគពីរ ក្នុងសារសំឡេងសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ប្រភពដដែល បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit នឹងត្រូវតែងតាំងឱ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី Paetongtarn ។ លោក​នឹង​មាន​សិទ្ធិ​អំណាច​ពេញលេញ ហើយ​នឹង​ត្រូវ​យក​បញ្ហា​នេះ​ទៅ​ប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​តែងតាំង​ឧបនាយករដ្ឋមន្ត្រី​ថ្មី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment