គ្រូ​ភ្នំពេញក្រោន និយាយបែបនេះបន្ទាប់ពីស្មើជាមួយបឹងកេត ក្នុងជំនួប The Classic Match

គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនលោក Oleg Starynskyi បានលើកឡើងបែបនេះបន្ទាប់ពីស្មើជាមួយបឹងកេតថា«វាគឺជាការប្រកួតមួយដែលគួរឲ្យកំសាន្ត។ លទ្ធផលបានបញ្ចប់ទៅ ០-០ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែមានឳកាសជាច្រើន។ ខ្ញុំគិតថាអ្នកគាំទ្រដែលមកទីលានពិតជាបានរីករាយជាមួយនឹងការប្រកួត។

លោកបន្តថា សម្រាប់ខ្ញុំ ខ្ញុំរាងខកចិត្តបន្តិចដែលយើងមិនអាចឈ្នះ ប៉ុន្តែក្រុមទាំងពីរ ប៉ុន្តែក្រុមទាំងពីរបង្ហាញគុណភាពបានល្អ។ គុណភាពនៅតំបន់ការពារយើងពិតជាល្អ ហើយយើងក៏បានបង្កើតឳកាសល្អៗជាច្រើនផងដែរ។ យើងបានបង្កើតឪកាសជាច្រើនក្នុងការប្រកួត។ ក្នុងនាមជាក្រុម យើងបានគ្រប់គ្រងយ៉ាងល្អ និងបានបង្កើតឳកាសមួយចំនួន ប៉ុន្តែយើងមិនអាចបំលែងឲ្យមានគ្រាប់បាល់បាន។ យើងនឹងវិភាគការប្រកួតនេះ ហើយក៏កែតម្រូវផងដែរ។»

សូមជម្រាបថា ក្រុមភ្ញៀវភ្នំពេញក្រោន បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះនាគខៀវបឹងកេត ដោយលទ្ធផល ០-០ ក្នុងជំនួប The Classic Match សប្ដាហ៍ទី១ នៃក្របខណ្ឌលីគកំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។

Written by 

Related posts

Leave a Comment