ណេតាន់យ៉ាហ៊ូ ព្រមានមិនបាច់មានបទឈប់បាញ់ហ្គាហ្សាស្អីទេ បើហាម៉ាសមិនសាបសូន្យ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ដោយមិនកម្ចាត់ក្រុមហាម៉ាស ជាមុនទេ នឹងនាំឱ្យមាន “សង្គ្រាមគ្មានទីបញ្ចប់” ដដែលនោះទេ។

លោក បានលើកឡើងថា ការអំពាវនាវឱ្យបញ្ចប់សង្រ្គាម ដោយមិនកម្ចាត់ក្រុមហាម៉ាស មិនត្រឹមតែពង្រឹងជំហររបស់ក្រុមនេះទេ ថែមទាំងផ្ដល់ឱកាសឱ្យពួកគេមានលទ្ធភាពតបតផងដែរ។

លោក បានបន្ថែមថា ការគ្រប់គ្រងសន្តិសុខដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅហ្គាហ្សា គឺគ្រាន់តែជាលក្ខខណ្ឌមួយរបស់យើង ដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់ប៉ុណ្ណោះ ខណៈនេះជាលក្ខខណ្ឌមួយដែលក្រុមហាម៉ាស បដិសេធមិនទទួលយក។

 លោក បានសង្កត់ធ្ងន់ថា បទឈប់បាញ់ត្រូវតែតម្រូវឱ្យហាម៉ាស ទម្លាក់អាវុធ ទើបអ៊ីស្រាអែល ចាប់ផ្ដើមដកយោធានៅហ្គាហ្សា តាមពេលវេលាដែលកំណត់។

គួរបញ្ជាក់ថា មេដឹកនាំអ៊ីស្រាអែល មានបំណងកាន់កាប់ហ្គាហ្សាទាំងមូល តាមលទ្ធភាពដែលអាចធ្វើទៅបាន ខណៈទង្វើនេះមានការរិះគន់ពីអន្តរជាតិជាខ្លាំង៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment