សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមយុវនារីអាយុក្រោម១៦ឆ្នាំកម្ពុជា ត្រៀមសម្រាប់ចូលរួមការប្រកួតពានរង្វាន់ ASEAN U16 Girls’ Championship 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសឥណ្ដូណេស៊ី។
សម្រាប់ការប្រកួតនេះក្រុម U-16 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយវៀតណាម និងមីយ៉ាន់ម៉ា។ ចំណែកការប្រកួតបើកឆាកប៉ះវៀតណាម ថ្ងៃទី២១ ខែសីហា វេលាម៉ោង១៩៖៣០នាទី និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី២៣ ខែសីហា វេលាម៉ោង១៥៖៣០នាទីរសៀល៕
