ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចូលរួម ការប្រកួតជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និសីទ World Trade Center Metro ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងក្រុមការងារជំនាញ បានជួបប្រជុំជាមួយលោក លោក CARDONE Brudo Arnaldo II នាយកវិទ្យាស្ថានម្ហូបអាហារកម្ពុជា ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងការហ្វឹកហាត់របស់បេក្ខជនសម្រាប់ត្រៀមចូលប្រកួត៕







