ក្រុមការពារតំណែងជើងឯក Premier League ហ្សង់ក្រហម Liverpool បានយកឈ្នះលើក្រុមភ្ញៀវ Bournemouth ដោយលទ្ធផល ៤-២ ក្នុងជំនួបបើកឆាកលីគកំពូលអង់គ្លេស នៅឯកីឡដ្ឋាន Anfield កាលពីយប់មិញ។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Liverpool រកបានដោយកីឡាករ H. Ekitiké នាទីទី៣៧ កីឡាករ C. Gakpo នាទីទី៤៩ កីឡាករ F. Chiesa នាទីទី៨៨ និងកីឡាករ Mohamed Salah នាទីទី៩០+៤ ខណៈ២គ្រាប់របស់ Bournemouth រកបានដោយកីឡាករ A. Semenyo (៦៤’, ៧៦’)៕
