ទឹកជំនន់ហូរពីលើភ្នំវាយប្រហារភូមិនៅឥណ្ឌា ផ្ដាច់ជីវិតមនុស្សជាង ៣០នាក់

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើភូមិជួរភ្នំហិមាល័យក្នុងតំបន់ Kashmir បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤ នាក់ កាលពីថ្ងៃព្រហស្បតិ៍។

លោក Pankaj Kumar Sharma ស្នងការស្រុក Kishtwar បាននិយាយថា យើងរកឃើញសាកសពចំនួន ៣៤ នាក់ និងអ្នករបួសចំនួន ៣៥ នាក់ ផ្សេងទៀត ដោយរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើង។

គ្រោះមហន្តរាយនេះ បានកើតឡើងនៅភូមិ Chasoti នៃស្រុក Kishtwar ពោលគឺមួយសប្តាហ៍ បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំង និងការរអិលបាក់ដីដែលវាយប្រហារភូមិមួយនៅតំបន់ជួរភ្នំហិម៉ាឡៃនេះដូចគ្នាក្នុងស្រុក Uttarakhand ។

យោងតាមមន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងរបួស អាចនឹងមានការកើនឡើងបន្ថែមទៀត ខណៈទឹកជំនន់នេះ បានបំផ្លាញនូវផ្ទះសម្បែងប្រជាជន និងខ្លះត្រូវជម្លៀសចេញ៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment