ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ក្រសួងនឹងរៀបចំពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” ដែលនឹងបើកជូនទស្សនា ស្វែងយល់ដោយសេរី។ ពិព័រណ៍នេះមានគោលបំណងលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌របស់ព្រឹទ្ធាចារ្យមត៌កមនុស្សរស់។
សូមជម្រាបដែរថា “មត៌កមនុស្សរស់” សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិតសម្រាំងនៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។
• ទីតាំង: សារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
• កាលបរិច្ឆេទ: ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥
• ពេលវេលា: ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:៣០ នាទីរសៀល
