​លោក Xi Jinping៖ ” ចំពោះជនឈ្លានពានកុលបុត្រកុលធីតាចិនតស៊ូយ៉ាងអង់អាចក្លាហាន បានបង្ក្រាបចោរឈ្លានពានយោធានិយមជប៉ុនយ៉ាងបាក់ស្បាត ”

ចាប់ពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៤៥ប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ទីក្រុងចិនចំនួនជាង៩៣០បានត្រូវគ្រប់គ្រងដោយជប៉ុនជាបន្តបន្ទាប់ជនរួមជាតិជាង៣៥លាននាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសជនភៀសសឹកជាង៤២លាននាក់បាត់បង់ទីជម្រក។ចោរឈ្លានពានជប៉ុនបានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃនិងធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ដែលធ្វើឱ្យប្រជាជនចិនរងទុក្ខវេទនាដ៏ធ្ងន់ធ្ងរ។

នៅតំបន់ភាគខាងឦសានកងទ័ពជប៉ុនលេខ៧៣១បានធ្វើតេស្តអាវុធជីវសាស្ត្រដែលគ្មានមនុស្សធម៌បានធ្វើសង្គ្រាមបាក់តេរីដើម្បីប្រល័យពូជសាសន៍។បន្ទាប់ពីទីក្រុងNanjingត្រូវធ្លាក់ចូលបាតដៃចោរឈ្លានពានជប៉ុនកងទ័ពជប៉ុនបានសម្លាប់រង្គាលដោយគ្រោងទុកជាមុនដល់មហាជននិងចំណាប់ខ្មាំងដែលគ្មានអាវុធ ប្រព្រឹត្តអំពើអមនុស្សធម៌ដូចជា ឆក់ប្លន់ រំលោភនិងដុតភ្លើងជាដើម។ ប្រជាជនចិនជាង៣០ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្រោមកាំភ្លើងនិងកាំបិតរបស់ចោរឈ្លានពានជប៉ុន។

ទុក្ខវេទនាជាតិបានធ្វើឱ្យទឹកដីចិនស្ថិតក្នុងភាពច្របូកច្របល់។ប្រជាជនចិន៤រយលាននាក់បានសាមគ្គីគ្នាជាធ្លុងមួយយុទ្ធជនរាប់មិនអស់ក្រោកឈរឡើងជាបន្តបន្ទាប់ប្រើជីវិតឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។ចំនួនទាហានកងទ័ពភាគឦសានដែលងើបឡើងដើម្បីប្រឆាំងការឈ្លានពានជប៉ុនមានតិចបំផុតគឺមិនដល់២និង៣ពាន់នាក់ផង។ ក្រោមអាកាសធាតុ៣០៤០ក្រោមសូន្យអង្សាសេនាយទាហាននិងពលទាហាននៃកងទ័ពឦសានបានស្លៀកសម្លៀកបំពាក់តែមួយជាន់ហើយរហែកទៀតគ្មានស្បៀងអាហារក៏កកេរសំបកឈើនិងឬសស្មៅ។ពួកគាត់ប្រកាន់ខ្ជាប់នូវស្មារតីបដិវត្តន៍ដ៏អង់អាចក្លាហានបានធ្វើការប្រយុទ្ធស្លាប់រស់ជាមួយចោរឈ្លានពានជប៉ុន។

លោកស្រីDengYufenដែលជាកសិករធម្មតាមួយរូបដើម្បីគាំទ្រដល់ការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនលោកស្រីបានលះបង់សមាជិកក្រុមគ្រួសារខ្លួនដើម្បីការពារជាតិដោយបានបញ្ជូនកូនប្រុស៥នាក់ឡើងលើសមរភូមិជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពានជប៉ុន។ពេលជូនកូនៗឡើងសមរភូមិ លោកស្រីបាននិយាយថា កុំបារម្ភពីក្នុងផ្ទះអី ទៅវាយពួកជប៉ុនដោយស្ងប់ចិត្ត! នៅទីបំផុតកូនប្រុសទាំង៥បានពលីជីវិតដើម្បីជាតិទាំងអស់។ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ១៩៤៥ជប៉ុនប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

 លោកស្រីDeng Yufenទៅដល់ផ្នូររបស់ប្តីនិងកូនប្រុសទាំង៥រូប និយាយទាំងទឹកភ្នែកថា ពួកជប៉ុនចុះចាញ់ហើយ យើងឈ្នះហើយ!

ប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះប្រជាជនចិនចងចាំជារៀងរហូត។

ការប្រយុទ្ធប្រឆាំងដ៏លំបាកលំបិនដែលឆ្លងរយៈពេល១៤ឆ្នាំ ទីបំផុតនាំមកនូវរស្មី

នៃជ័យជំនះ។ ពេលវេលាបានប្រែប្រួល ការលំបាកដែលធ្លាប់ឆ្លងកាត់បានក្លាយទៅជាប្រវត្តិសាស្ត្រ។ ប្រទេសចិននាពេលបច្ចុប្បន្នបានក្រោកឈរឡើងនិង

ខ្លាំងក្លា។ ការទទួលបានសន្តិភាពមិនងាយស្រួលទេ យើងចងចាំប្រវត្តិសាស្ត្រ

មិនមែនបន្តគំនុំ ផ្ទុយទៅវិញគឺយើងដឹងគុណសន្តិភាពខិតខំប្រឹងប្រែងដើម្បីកសាងអនាគតកាន់តែល្អ។

លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃថ្ងៃជ័យជម្នះដែលប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងពិភពលោកប្រឆាំងហ្វាស៊ីសនាថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៥ថា ជ័យជម្នះរបស់ប្រជាជនចិនដែលប្រឆាំងនឹងការឈ្លានពានជប៉ុនគឺជាជ័យជម្នះទាំងស្រុងលើកទី១របស់ប្រទេសចិនក្នុងការប្រឆាំងនឹងការឈ្លានពានពីបរទេសក្នុងសម័យទំនើប។ជ័យជម្នះដ៏អស្ចារ្យនេះបានបំផ្លាញចោលទាំងស្រុងនូវបំណងប៉ុនប៉ងរបស់យោធានិយមជប៉ុនដែលចង់ឈ្លានពាននិងជិះជាន់ប្រទេសចិនលាងសំអាតភាពអាម៉ាស់របស់ប្រជាជាតិចិនដែលប្រឆាំងការឈ្លានពានដោយបរាជ័យរាល់លើកក្នុងសម័យទំនើប។ជ័យជម្នះដ៏អស្ចារ្យនេះបានកំណត់សារឡើងវិញនូវឋានៈនៃប្រទេសធំរបស់ប្រទេសចិនលើពិភពលោកដែលបានធ្វើឱ្យប្រជាជនចិនទទួលការគោរពពីប្រជាជនដែលស្រឡាញ់សន្តិភាពលើពិភពលោក។ជ័យជម្នះដ៏អស្ចារ្យនេះបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ស្តារប្រជាជាតិចិនមានភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងចាប់ដំណើរថ្មីសម្រាប់កសាងប្រទេសចិនដ៏ចំណាស់៕

Written by 

Related posts

Leave a Comment