ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ជួបពិភាក្សាជាមួយ មេបញ្ជាការយោធភូមិភាគទី៥

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធានៃប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេស នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ចូលជាធរមានកាលពីម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕


Written by 

Related posts

Leave a Comment