បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន លោក Keith Kellogg បាននិយាយថា វាអាស្រ័យលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីធ្វើការសម្រេចចិត្តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោក Kellogg បានប្រាប់បែបនេះ នៅពេលសួរថាតើរដ្ឋបាលលោក ត្រាំ មានគម្រោងដាក់កំហិតបន្ថែមប្រឆាំងនឹងរុស្ស៊ី ដែរឬទេ។
ការលើកឡើងខាងលើនេះ កើតឡើង បន្ទាប់ពីកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញលក្ខខណ្ឌសម្រាប់ការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
លក្ខខណ្ឌរបស់លោក រួមមាន អ៊ុយក្រែន ត្រូវដកទ័ពចេញពី Donbass និង Novorossiya ហើយបោះចោលផែនការចូលរួមជាមួយណាតូ។
លើសពីនេះ ទីក្រុងមូស្គូ បានបន្ថែមថា ទណ្ឌកម្មរបស់លោកខាងលិច ទាំងអស់ត្រូវតែដកចេញ ហើយស្ថានភាពមិនមែនប្លុក និងមិនមែននុយក្លេអ៊ែររបស់អ៊ុយក្រែន ត្រូវតែធានា ខណដែលអ៊ុយក្រែន ត្រូវតែធានាសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ពលរដ្ឋដែលនិយាយភាសារុស្សី ផងដែរ៕
ដោយ៖ ពេជ្រ