វេទិការការងា​រ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ​ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ​ នៅស្រុករមាសហែក​ ខេត្តស្វាយរៀង​

នាព្រឹកថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាការងា​ និងការចុះឈ្មោះស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ​ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ​ ក្នុងនោះមានការសម្ភាសការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន​ និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ​ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់​ លោកអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត​ លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក​ លោកអភិបាល​ អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនក្នុងខេត្ត​ចំនួន៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ និងពលករដែលទើបវិលមកពីប្រទេសថៃ​ ចូល​រួមសរុបប្រមាណ៩៧០នាក់​ ស្រី៤៥០នាក់។

មានប្រសាសន៍ទៅកាន់វេទិការនេះ​ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនពលករខ្មែរយេីងដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការនៅក្នុងស្រុករបស់យេីង​ ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡេីង​ ព្រោះថាការងារនៅក្នុងស្រុកក៏មានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅថៃ ដែលទទួលរង​នូវការម៉ាក់ងាយពីថៅកែថៃមួយចំនួន​ ក្រុមជ្រុលនិយមរបស់គេផងដែរ។

ឯកឧត្ដម​បន្តថា​ «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុករមាសហែកនាពេលនេះ​ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ​ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះ​មានចំនួន៥ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៣,៣៤៧​កន្លែង​ ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។(ប្រភពពី៖ CPP)

Written by 

Related posts

Leave a Comment