អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតជាផ្លូវការ និងមិនមានតម្លាភាពដើម្បីបញ្ជាក់ការពិតនៅឡើយ ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់មីននោះទេ។ ម្យ៉ាងទៀត កម្ពុជាតែងតែរំលឹកភាគីថៃជាច្រើនលើកថា តំបន់នោះគឺជាតំបន់ដែលមានគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជាច្រើន។ ហេតុដូចនេះគ្រប់ភាគីដែលពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីសន្និដ្ឋានជាសាធារណៈណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីចញ្ចៀសការភ័ន្តច្រឡំឈានទៅការប្រឈមមុខដាក់គ្នា នាំឱ្យមានភាពតានតឹងកើតឡើងសារជាថ្មី។
(អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥)
“To date, no official or transparent investigation has been conducted to establish the truth regarding the landmine explosion.
Cambodia has repeatedly reminded the Thai side that this area is heavily contaminated with landmines and other explosive remnants of war. All parties concerned should refrain from making premature public conclusions before the facts are fully determined and justice is ensured for all. Such restraint is essential to avoid misunderstandings that could lead to confrontation and a resurgence of tensions.”
(Ministry of National Defense Spokesperson, August 12, 2025)
