នាយករដ្ឋមន្ត្រី ហុង គ្រី បដិសេធមិនចូលរួមជាមួយ EU ដើម្បីចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាអ៊ុយក្រែន

នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយអ៊ុយក្រែនដែលផ្តើមដោយមេដឹកនាំសហភាពអឺរ៉ុប ខណដែលក្នុងសេចក្តីថ្លែងការណ៍នោះពួកគេគាំទ្រដល់ដំណើរការគោលនយោបាយរបស់ Kiev ស្តីពីការធ្វើសមាហរណកម្មអឺរ៉ូ។ 

លោកបញ្ជាក់ថា ហុងគ្រីមិនភ្ជាប់ខ្លួនជាមួយសេចក្តីថ្លែងការណ៍នេះទេ។ នេះបើយោងតាមកាចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំសហភាពអឺរ៉ុបចំនួន ២៦ ដែលបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump លើការដោះស្រាយវិបត្តិអ៊ុយក្រែន។  ជាពិសេស មេដឹកនាំអឺរ៉ុបបានសង្កត់ធ្ងន់ថា “ផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន មិនអាចសម្រេចបានទេ បើគ្មានអ៊ុយក្រែន”។ ពួកគេក៏បានប្តេជ្ញាថានឹងបន្តគាំទ្រអ៊ុយក្រែន និងដាក់វិធានការរឹតត្បិតប្រឆាំងនឹងសហព័ន្ធរុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment