លោក គីម ជុងអ៊ុន ឱ្យមន្ត្រីពង្រឹងសេដ្ឋកិច្ចតាមជនបទរឹងមាំជាងមុន

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានអំពាវនាវឱ្យបង្កើនការអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនៅតាមតំបន់ខាងក្រៅក្រុងព្យុងយ៉ាង ដើម្បីពង្រឹងសេដ្ឋកិច្ចជនបទ ។

លោក Kim អំពាវនាវឱ្យមានទំនើបកម្មនៃរោងចក្រផលិតក្នុងតំបន់ ការកែលម្អវិស័យកសិកម្ម និងទទួលបានលទ្ធផលច្បាស់លាស់ជារៀងរាល់ឆ្នាំ ដោយមិនគិតពីលក្ខខណ្ឌ ។

 KCNA បានរាយការណ៍ថា ការលើកឡើងរបស់លោក Kim គឺនៅក្នុងពិធីមួយសម្រាប់រោងចក្រផលិតថ្មីនៅក្នុងស្រុក Songchon ភាគឦសាននៃទីក្រុងព្យុងយ៉ាង ដែលនៅក្នុងនោះលោក ចូលរួមក្នុងការកាត់ខ្សែបូ និងទស្សនាបន្ទប់ផលិតសម្រាប់ផលិតផលដូចជាទឹកស៊ីអ៊ីវ និងទឹកសណ្តែក។

ទីភ្នាក់ងារស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា GDP របស់កូរ៉េខាងជើង មានចំនួន ៤០.២ ពាន់ពាន់លានវ៉ុន (២៧.៨៦ ពាន់លានដុល្លារ) ឬត្រឹមតែ ១.៧ ភាគរយនៃចំនួន ២,៤០១.២ ពាន់ពាន់លានវ៉ុនរបស់កូរ៉េខាងត្បូង។

 ទីភ្នាក់ងារនេះ បានបន្ថែមថា GDP របស់កូរ៉េខាងជើង បានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាតនៅពេលដែលប្រទេសនេះ បិទព្រំដែនរបស់ខ្លួន ហើយទើបតែងើបឡើងវិញ កាលពីឆ្នាំមុន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment